ជីវប្រវត្តិសង្ខេបរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន
ជីវប្រវត្តិសង្ខេបរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដោយ កេន ស៊ីដនី លោក គង្គ ប៊ុនឈឿន គឺជាកវីនិពន្ធល្បីឈ្មោះមួយរូបតាំងពីទសវត្សរ៍ទី៥០ រហូតមក។ លោកមានជំនាញទាំងផ្នែកបទចម្រៀង ភាពយន្ត និងសិល្បៈមួយចំនួនទៀត។ លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំនៅប្រទេសន័រវេសន៍ (Norway) ដោយជំងឺមហារីក។ លោកបានបន្សល់ទុកស្នាដៃនិពន្ធជាច្រើនសម្រាប់ឲ្យកូនខ្មែរសិក្សាស្វែងយល់ ហើយមហាជនក៏តែងស្ងើចសរសើរមិនដាច់ពីមាត់ថា លោកជាកវីនិពន្ធជើងចាស់ដ៏ឆ្នើម ដែលច្រើនសរសេរបង្ហាញអំពីតថភាពពិតនៅក្នុងសង្គមជាតិ រហូតដល់លោកបានរត់គេចពីការតាមចាប់ខ្លួនពីរដ្ឋាភិបាលទៅនៅក្រៅប្រទេសរហូតដល់ថ្ងៃទទួលមរណភាព។
កូនច្បងទីមួយ អ្នកស្រី ប៊ុនឈឿន សូរិដា ថ្លែងថា ប្អូនៗរបស់អ្នកស្រីបានចាកចេញពីស្រុកខ្មែរទៅរស់នៅក្រៅប្រទេសតាមឪពុករបស់អ្នកស្រី តាំងពីឆ្នាំ២០០០ រហូតមក។ អ្នកស្រីបន្ថែមថា អំឡុងពេលរស់នៅក្រៅប្រទេស គឺ ៤ឆ្នាំដំបូងនៅប្រទេសថៃ ហើយក្រោយមក បានផ្លាស់ទៅរស់នៅប្រទេសន័រវេសន៍ វិញ។ កូនស្រីរបស់កវីនិពន្ធល្បីឈ្មោះរូបនេះ ឲ្យដឹងទៀតថា ឪពុករបស់អ្នកស្រីបានស្លាប់កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសន័រវេសន៍ បន្ទាប់ពីធ្លាក់ខ្លួនឈឺប្រមាណ ៣ឆ្នាំដោយសារជំងឺមហារីកតម្រងនោម៖ «កាលពីគាត់ធ្វើទុក្ខដំបូង គាត់ដូចជាពុំមានជំងឺមហារីកទេ តែក្រោយពេលវះកាត់ហើយ យើងបានពិនិត្យតាមដានរៀងរាល់ឆ្នាំ ប៉ុន្តែឪពុកខ្ញុំគាត់អត់បានចាប់អារម្មណ៍នឹងជំងឺនេះ ហើយក៏ចេះបណ្ដោយរហូតដល់មានការដុះសាច់ ទើបចាប់ផ្ដើមព្យាបាលតែម្ដង»។
ក្រោយពីទទួលដំណឹងមរណភាពភ្លាម ពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងប្រទេស និងអ្នករស់នៅក្រៅប្រទេស បានផ្ញើសារចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសាររបស់កវីនិពន្ធ គង្គ ប៊ុនឈឿន និងសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់កវីជើងចាស់ដែលមានថ្វីដៃរូបនេះ។ អដ្ឋិធាតុរបស់កវីជើងចាស់ គង្គ ប៊ុនឈឿន សាច់ញាតិនឹងយកទៅតម្កល់ទុកនៅក្រុងបាត់ដំបង នៅខែឧសភា ឆ្នាំ២០១៦។ ទោះបីជាយ៉ាងណា សាច់ញាតិមិនទាន់បញ្ជាក់ទីកន្លែងសម្រាប់បញ្ចុះអដ្ឋិធាតុនៅវត្តណាឲ្យបានច្បាស់លាស់នៅឡើយ៕
ប្រភពឯកសារ ៖ វិគីភីឌា
តើកវីនិពន្ធរូបនេះមានជីវប្រវត្តិយ៉ាងណាដែរ?
កវីនិពន្ធម្ចាស់ដងស្ទឹងសង្កែ ជាកូនកសិករក្រីក្រម្នាក់ក្នុងចំណោមបងប្អូន ២នាក់ តែជាអកុសល បងប្រុសរបស់លោកបានស្លាប់ទៅតាំងពីរូបលោកនៅវ័យកុមារភាព។ កវីនិពន្ធរូបនេះកើតនៅឆ្នាំ១៩៣៩ នៅភូមិចម្ការសំរោង ឃុំចម្ការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី តាត គឹមលន នៅឆ្នាំ១៩៦៣ ហើយមានកូនចំនួន ៦នាក់ គឺប្រុសម្នាក់ និងស្រី ៥នាក់ ហើយក្នុងនោះ កូនចំនួន ៥នាក់បានទៅរស់នៅប្រទេសន័រវេសន៍ និងកូនស្រីម្នាក់នៅរាជធានីភ្នំពេញ។កូនច្បងទីមួយ អ្នកស្រី ប៊ុនឈឿន សូរិដា ថ្លែងថា ប្អូនៗរបស់អ្នកស្រីបានចាកចេញពីស្រុកខ្មែរទៅរស់នៅក្រៅប្រទេសតាមឪពុករបស់អ្នកស្រី តាំងពីឆ្នាំ២០០០ រហូតមក។ អ្នកស្រីបន្ថែមថា អំឡុងពេលរស់នៅក្រៅប្រទេស គឺ ៤ឆ្នាំដំបូងនៅប្រទេសថៃ ហើយក្រោយមក បានផ្លាស់ទៅរស់នៅប្រទេសន័រវេសន៍ វិញ។ កូនស្រីរបស់កវីនិពន្ធល្បីឈ្មោះរូបនេះ ឲ្យដឹងទៀតថា ឪពុករបស់អ្នកស្រីបានស្លាប់កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសន័រវេសន៍ បន្ទាប់ពីធ្លាក់ខ្លួនឈឺប្រមាណ ៣ឆ្នាំដោយសារជំងឺមហារីកតម្រងនោម៖ «កាលពីគាត់ធ្វើទុក្ខដំបូង គាត់ដូចជាពុំមានជំងឺមហារីកទេ តែក្រោយពេលវះកាត់ហើយ យើងបានពិនិត្យតាមដានរៀងរាល់ឆ្នាំ ប៉ុន្តែឪពុកខ្ញុំគាត់អត់បានចាប់អារម្មណ៍នឹងជំងឺនេះ ហើយក៏ចេះបណ្ដោយរហូតដល់មានការដុះសាច់ ទើបចាប់ផ្ដើមព្យាបាលតែម្ដង»។
សំឡេងបទចម្រៀង
កវីនិពន្ធគ្មានគូប្រៀប លោក គង្គ ប៊ុនឈឿន បានលាចាកលោកទៅក្នុងវ័យ ៧៧ឆ្នាំ។ ស្នាដៃចុងក្រោយរបស់លោកមួយទៀតមុននឹងលោកចាកចេញពីកម្ពុជា ទៅរស់នៅក្រៅប្រទេស គឺលោកបានសរសេរសៀវភៅប្រលោមលោកមួយដែលមានចំណងជើងថា "វាសនារបស់កញ្ញា តាត ម៉ារីណា" បន្ទាប់ពីចេញផ្សាយអត្ថបទរបស់លោកភ្លាម សមត្ថកិច្ចខ្មែរបានតាមចាប់រូបលោក ធ្វើឲ្យក្រុមគ្រួសាររបស់កវីនិពន្ធជើងចាស់រូបនេះ ត្រូវជម្លៀសចេញទៅប្រទេសថៃ មួយរំពេច មុននឹងបានសិទ្ធិបន្តទៅរស់នៅប្រទេសន័រវេសន៍។ក្រោយពីទទួលដំណឹងមរណភាពភ្លាម ពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងប្រទេស និងអ្នករស់នៅក្រៅប្រទេស បានផ្ញើសារចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសាររបស់កវីនិពន្ធ គង្គ ប៊ុនឈឿន និងសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់កវីជើងចាស់ដែលមានថ្វីដៃរូបនេះ។ អដ្ឋិធាតុរបស់កវីជើងចាស់ គង្គ ប៊ុនឈឿន សាច់ញាតិនឹងយកទៅតម្កល់ទុកនៅក្រុងបាត់ដំបង នៅខែឧសភា ឆ្នាំ២០១៦។ ទោះបីជាយ៉ាងណា សាច់ញាតិមិនទាន់បញ្ជាក់ទីកន្លែងសម្រាប់បញ្ចុះអដ្ឋិធាតុនៅវត្តណាឲ្យបានច្បាស់លាស់នៅឡើយ៕
No comments