របៀប​សំអាត​រន្ធ​បញ្ចូល​ថ្ម និង​រន្ធ​ដោតកាស​ នៃទូរសព្ទ័ iPhone

ជាទូទៅ អ្នកប្រើប្រាស់ទូរសព្ទ័ឆ្លាតវៃភាគច្រើនមិនសូវដែលចាប់អារម្មណ៍ចំពោះការសំអាត់រន្ធបញ្ចូលថ្ម និងរន្ធដោតកាសនោះទេ។ ប៉ុន្តែរន្ធទាំងពីរនេះ មានសារសំខាន់សម្រាប់ទូរសព្ទ័ររបស់លោកអ្នក ជាពិសេសរន្ធបញ្ចូលថ្ម។

ប្រសិនបើរន្ធទាំងពីរនេះ មានភាពខូចខាតដូចជា ឆ្លងចរន្តជាដើម។ នោះលោកអ្នកនឹងពិបាកក្នុងការជួសជុល ពីព្រោះវាប៉ះពាល់ដល់ការដោះសំបកទូរសព្ទ័ ដើម្បីធ្វើការត្រួតពិនិត្យ។

ចំពោះទូរសព្ទ័ iPhone ពិតជាពិបាកក្នុងការជួសជុល និងត្រួតពិនិត្យរន្ធទាំងពីរនេះណាស់។ ដោយសារយើងត្រូវធ្វើការដោះសំបកទាំងស្រុងនៃទូរសព្ទ័តែម្តង។

ដូច្នេះយើងចាំបាច់ត្រូវធ្វើការត្រួតពិនិត្យ និងសំអាត់រន្ធទាំងពីរនេះជាប្រចាំ។ ដោយយើងត្រូវធ្វើការសំអាតរន្ធទាំងពីរនេះ ជាប្រចាំ គឺយកក្រណាត់ស្តើងតូចមួយ រុំជាមួយនឹងឈើចាក់ធ្មេញ រួចធ្វើការសំអាត។







ប្រភព៖ porpok

No comments

Theme images by Jason Morrow. Powered by Blogger.